Thursday, January 26, 2012

វិធីកម្ចាត់មូស ដោយមិនប្រើថ្នាំបាញ់

សម្រាប់ផ្ទះណា ដែលមិនចង់ប្រើថ្នាំបាញ់មូស អាចសាកល្បងច្នៃប្រឌិតឧបករណ៍ ចាប់មូសដោយខ្លួនឯង គឺ៖
  • យកសម្លៀកបំពាក់ដែលប្រើហើយ មកដាក់ក្នុងថង់ខ្មៅ ឱ្យមូសធុំក្លិនកាបូនឌីអុកស៊ីដ ដែលភាយចេញពីស្បែកមនុស្ស មកជាប់នៅនឹងសម្លៀកបំពាក់។
  • ធ្វើមាត់ថង់ឱ្យមានលក្ខណៈជាបំពង់ ដោយប្រើដបប្លាស្ទិក កាត់គូទចេញ ឬប្រើស្នូលក្រដាសជូតក៏បាន ដោយសារតែមូស ចូលចិត្តហើយនៅទីចង្អៀតៗ ងងឹតៗ។ យកថង់នេះ ទៅដាក់នៅកន្លែងងងឹតៗ នោះមូសនឹងហើយចូលក្នុងថង់ ដោយខ្លួនឯង។
  • បន្ទាប់មក ឈានដល់ការកម្ចាត់មូស ដោយចងមាត់ថង់ឱ្យជិត រួចយកទៅហាលថ្ងៃ ១ ទៅ ២ ម៉ោង កម្តៅថ្ងៃ នឹងធ្វើឱ្យមូសងាប់អស់ ហើយអ្នកអាចយកឧបករណ៍ទាំងនោះ មកប្រើសារជាថ្មីបាន៕

Tuesday, January 17, 2012

ចេកខ្ចី ព្យាបាលអាការរាគរូស



ចេកខ្ចី មានសារធាតុថេននីន (Tannin) ដែលអាចព្យាបាលអាការរាគរូស ប្រភេទមិនធ្ងន់ធ្ងរបាន ដោយគ្រាន់តែទទួលទានចេកណាំវ៉ាស្រគាល ម្ដងពាក់កណ្ដាលផ្លៃ ឬហាន់ចេកណាំវ៉ា ជាបន្ទះស្ដើងៗ ហាលថ្ងៃឱ្យស្ងួត រួចយកទៅបុកឱ្យក្លាយជាម្សៅ ប្រើសម្រាប់ឆុងទឹកក្ដៅផឹក។ វាអាចជួយព្យាបាលអាការរាគរូសបាន។ ប៉ុន្តែ អំឡុងពេលព្យាបាល គួរផ្អាកអាហារគ្រប់ប្រភេទ ប្រហែល ២ ពេល ដើម្បីឱ្យពោះបានសម្រាក។ ក្រៅពីនេះ ចេកទុំ អាចយកមកប្រើជាថ្នាំបញ្ចុះបាន ដោយសារចេកទុំ មានសារធាតុផេកទីន (Pectin) ខ្ពស់ ជួយឱ្យបន្ទោរបង់បានស្រួល។

សិលាចារឹករបស់ព្រះបាទជ័យវរ្ម័នទី ៧ លើប្រាសាទអង្គរវត្ត



សិលាចារឹក សម័យ ព្រះបាទ ជ័យ វរ្ម័នទី ៧ នៅលើ ប្រាសាទអង្គរវត្ត ( ម . ត ២០០៨) និង បង្គោល សិលាចារឹក នា មន្ទីរពេទ្យ របស់ ទ្រង់ នៅ ខេត្ត សុ រិ ន្ទ្រ ( ឯកសារ នាយកដ្ឋាន វិចិត្រសិល្បៈ ថៃ )

​ក្នុង​រាជ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ យើង​ឃើញ​មានការ​បង្រួបបង្រួម និង​ស្ថាបនា​ជាតិខ្មែរ​ឡើងវិញ ហើយ​ការអភិវឌ្ឍន៍​ជាតិ​នេះ​មាន​កាន់តែ​ខ្លាំងក្លា​ឡើងៗ នៅ​ចុង​សម័យ​វប្បធម៌​បាយ័ន ។ ភស្តុតាង​នៃ​សម្មិទ្ធិផល​សង្គម​ដំបូងបង្អស់ គឺ​ការកសាង​ព្រះ​រាជធានី​អង្គរធំ ដែលមាន​ប្រាសាទបាយ័ន​ជា​ប្រាសាទ​រាជ បន្ទាប់មក​គឺ​ប្រាសាទតាព្រហ្ម ព្រះខ័ន និង​បន្ទាយឆ្មារ ដើម្បី​ឧទ្ទិស​បុណ្យ​កុសល​ចំពោះ​អតីត​ព្រះរាជវង្សានុវង្ស​ព្រមទាំង​មេទ័ព​ ដែល​បាន​ពលី​ជីវិត​ក្នុង​សង្គ្រាម​រំដោះទឹកដី​ខ្មែរ ។ ដើម្បី​ពង្រីក​អំណាច ព្រះមហាវីរក្សត្រ​អង្គ​នេះ​បាន​កសាង​នូវ​សាលាសំណាក់ (​ធម្មសាលា​) និង​មន្ទីរពេទ្យ (​អ​រោ​គ្យ​សាលា​) ជាច្រើន ព្រមទាំង​បាន​ជួសជុល​ឡើងវិញ​នូវ​មូលនិធិ​សាសនា​នា​សម័យមុនៗ​ទូទាំង​ដែនដី​នៃ ​កម្ពុជរដ្ឋ ។​

​ ​ស្នា​ព្រះ​ហ​ស្ថ​ដ៏​ធំធេង​ទាំងនោះ ត្រូវបាន​អ្នកស្រាវជ្រាវ​ខាង​ប្រវត្តិសាស្ត្រ​បង្ហាញ​បញ្ជាក់​តាមរយៈ​សៀវភៅ និង​អត្ថបទ​មួយចំនួន​រួចទៅហើយ ។ យ៉ាងណាមិញ​ប្រជាជន​ខ្មែរ​យើង ក៏បាន​ចារ​ព្រឹត្តិការណ៍​ទាំងនោះ​ក្នុង​ក្រាំងមាស​នៃ​ពង្សាវតារ​ប្រចាំ​ជាតិ ​របស់ខ្លួន​ផងដែរ ។

​ដូច​យើង​ជម្រាប​រួចមកហើយ ក្នុងសម័យ​បាយ័ន​សិល្បៈ​វប្បធម៌​បច្ចេកទេស និង​វិទ្យាសាស្ត្រ​ខ្មែរ​បាន​ឈានដល់​ដំណាក់កាល​កំពូល លើសសម័យ​មុនៗ ដោយសារ​ព្រះមហាក្សត្រ​អង្គ​នេះ ឬក៏​អ្នកប្រាជ្ញ​ដែល​រួម​ព្រះ​បរ​មក​គ្រូ និង​វិស្វករ​ចំណាន​របស់​ទ្រង់​បាន​បង្កើត​នូវ​រចនាសម្ព័ន្ធ​ថ្មី​មួយ​ដែលមាន ​លក្ខណៈ​សំយោគ​រវាង​លទ្ធិ​ព្រះពុទ្ធសាសនា​ទាំងពីរ​និកាយ និង​ព្រហ្មញ្ញសាសនា ដែលជា​ត្រីវិស័យ​នៃ​ការអភិវឌ្ឍន៍​ប្រទេសជាតិ ។​
​ ​ក្នុង​អត្ថបទ​នេះ នឹង​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការ​ឆ្លាក់​ចារឹក​ខ្លីៗ​មួយចំនួន​នៅលើ​ ជញ្ជាំង​ប្រាសាទអង្គរវត្ត ដែល​រហូតដល់​សព្វថ្ងៃ​ពុំទាន់​មាន​នរណា​មួយ​ចាប់អារម្មណ៍​នៅឡើយ ព្រោះ​គេ​បាន​ចាត់ទុកថា ជា​អក្សរ​ដែល​សរសេរ​ក្នុង​រាជ​របស់​ព្រះបាទ​សុរិយា​វរ្ម័នទី​២ ស្តេច​ស្ថាបនិក​ប្រាសាទអង្គរវត្ត ។​
​ ​សូម​រំលឹកថា តួអក្សរ​ចារឹក​ទាំងនោះ ផ្ទាំង​រូប​នីមួយៗ​ពាក់ព័ន្ធ​នឹង​មេទ័ព ហើយ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ឈ្វេងយល់​ពី​ហេតុការណ៍​ប្រវត្តិសាស្ត្រ ដែល​បាន​កើតឡើង​ក្នុងសម័យ​កាលនោះ ដូចជា​វត្តមាន​របស់​កងទ័ព​សៀម​ជាដើម ដែល​បាន​ចូលរួម​ក្បួនព្យុហយាត្រា ។ គឺ​ចំណុច​នេះហើយ​ដែល​យើង​សូម​លើក​មក​ពិនិត្យ​នៅទីនេះ ។​
​ ​ជាបឋម​យើង​សូម​លើកយក​តួអក្សរ​ចារ​លើ​ប្រាសាទអង្គរវត្ត ដែល​គេ​បាន​សន្មត​ដោយ​ភាន់ច្រឡំ​ថា ជា​តួអក្សរ​ចារ​ក្នុង​រាជ​របស់​ព្រះបាទ​សុរិយា​វរ្ម័នទី​២ ដើម្បី​ប្រៀបធៀប​ទៅនឹង​តួអក្សរ​ដែល​ចារ​ក្នុង​រាជ​របស់​ព្រះបាទ​ជ័យ​ វរ្ម័នទី​៧ ។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​តួអក្សរ​ទាំងឡាយ​លើ​ប្រាសាទអង្គរវត្ត មាន​លក្ខណៈ​ដូចគ្នា​បេះបិទ​ទៅនឹង​អក្សរ​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ។ ម្យ៉ាងវិញទៀត ដោយសារតែ​តួរ​អក្សរ​ទាំងនោះ​មាន​ទម្រង់​ខុសគ្នា​នឹង​តួ​សិលាចារឹក​ដែល​ចារឹក ​របស់​ព្រះបាទ​សុរិយា​វរ្ម័នទី​២ យើង​ពុំ​អាច​ចាត់ទុកថា​អក្សរ​ទាំងនេះ​ស្ថិតក្នុង​សម័យកាល​តែមួយ​បានឡើយ ។​
​ ​ខាងលើនេះ ធ្វើ​ឲ្យ​យើង​សន្និដ្ឋានបានថា អក្សរ​ចារឹក​នៅលើ​ប្រាសាទអង្គរវត្ត ត្រូវបាន​ចារ​ឡើង​ក្នុង​រាជ​របស់​ព្រះបាទ​ជ័យ​វ​រ័​ន្ម​ទី​៧ យ៉ាង​ប្រាកដ ។ ដោយ​ផ្អែកលើ​លក្ខណៈ​នៃ​តួអក្សរ​ទោះបី​គ្មាន​ការចុះ​កាលបរិច្ឆេទ​ក៏ដោយ​នេះ​ ជាការ​រកឃើញ​របស់​យើង ។​
​ ​រួចមកហើយ យើង​បាន​កត់សម្គាល់ថា ព្រះមហាក្សត្រ​ជ័យវរ្ម័ន​ទី​៧ បាន​កាន់កាប់​ទឹកដី​ដូនតា​របស់​ទ្រង់​ឡើងវិញ ដោយ​ទ្រង់​បាន​កសាង​ឬ​ជួសជុល​មូលនិធិ​សាសនា​ឡើងវិញ ទូទាំងប្រទេស ជាពិសេស​ក្រោយពី​ទ្រង់​ឡើង​សោយរាជ្យ​សម្បត្តិ ។ ព្រះអង្គ​មិនបាន​កសាង​ប្រាសាទអង្គរវត្ត​ទេ ក៏ប៉ុន្តែ​ព្រះអង្គ​យ៉ាងហោចណាស់​ក៏បាន​ឆ្លាក់​ដោយ​ប្រើ​តួអក្សរ​ក្នុងសម័យ​ របស់​ទ្រង់ ដើម្បី​បង្ហាញ​ប្រវត្តិ​របស់​ចម្លាក់​នីមួយៗ ទុកជា​ប្រវត្តិសាស្ត្រ​ដែរ ហើយ​ទង្វើ​បែបនេះ ក៏ត្រូវ​បាន​បន្ត​រហូត​ដល់​សតវត្ស​ទី​១៥ ដែរ ជាពិសេស​ក្នុង​រាជ​របស់​ព្រះបាទ​អង្គ​ច័ន្ទ ដែល​បានបញ្ចប់​ផ្ទាំង​ចម្លាក់​រួចរាល់ នូវ​អ្វីដែល​ព្រះបាទ​សុរិយា​វរ្ម័នទី​២ មិនបាន​បញ្ចប់​នៅ​សតវត្ស​ទី​១២ ។​
​ ​សូម​រំលឹកថា ព្រះបាទ​សុរិយា​វរ្ម័នទី​២ ស្ថាបនិក​ប្រាសាទអង្គរវត្ត គឺជា​ស្តេច​ខ្មែរ​មួយអង្គរ​ដ៏​មាន​មហិទ្ធិឫទ្ធិ​ដ៏​អស្ចារ្យ​ដែល​បាន​ឡើង​ សោយរាជ្យ​នៅ​គ​.​ស ១១១៣ ដោយមាន​ព្រះ​ម​រប​នាម​ថា​ព្រះ​បរម​វិស្ណុ​លោក ។ រីឯ​ព្រះបាទ​ជ័យ​វរ្ម័នទី​២ ព្រះអង្គ​សោយរាជ្យ នៅ​ឆ្នាំ​១១៦២ ចន្លោះ​សតវត្ស​ទី​១២ និង​ដើម​សតវត្ស​ទី​១៣ ។
​ដូច្នេះ តាមរយៈ​ការ​ឆ្លាក់​ប្រវត្តិ​នៃ​រូប​នីមួយៗ​នៅលើ​ជញ្ជាំង​ប្រាសាទ ដែល​យើង​អាច​ចាត់ទុកថា ជាការ​អភិរក្ស ឬ​ការជួសជុល ឬក៏​ជាការ​សាងសង់​បន្ថែម យើង​ឃើញ​ព្រះទ័យ​យកចិត្តទុកដាក់​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី ៧ ទៅលើ​ប្រាសាទ​សិលា​ដ៏​ធំ​សម្បើម និង​សំខាន់​ខាងលើនេះ ដែលជា​កេរដំណែល​របស់​ដូនតា​យ៉ាង​ប្រាកដ ៕

៧ ហេតុផលដែលអ្នកគួរតែពាក់កែវភ្នែកពណ៌



ភាពស្រស់ស្អាតនៃកែវភ្នែកទាំងគូរបស់អ្នក គឺជាចំណុចទាក់ទាញមួយសំខាន់។ ប្រសិន បើអ្នកចង់តុបតែង ធ្វើឱ្យកែវភ្នែកទាំងគូនេះ កាន់តែស្អាតលេចធ្លោ នោះអ្នកមិនគួរមើល រំលងពីការពាក់កែវភ្នែកពណ៌ ដ៏ទាន់សម័យ និយមទេ។ លើសពីនេះតាមការឱ្យដឹងពី អ្នកឯកទេស នៅហាងលក់វ៉ែនតាមាន ហេតុផល ៧ ចំនុចដែលអ្នកគួរតែ ពាក់កែវភ្នែកពណ៌។

១. អាចធ្វើឱ្យភ្នែកទាំងគូរ របស់អ្នកមើលទៅស្រស់ស្អាត និងរស់រវើក ប្រសិនបើអ្នកជ្រើសរើស ពាក់កែវភ្នែកដ៏សក្តិសមមួយ។
២. ជួយលើកសម្រស់របស់អ្នកឱ្យ មើលទៅកាន់តែទាក់ទាញ និងលេចធ្លោថែមមួយកម្រិតទៀត។
៣. បង្កើននូវទំនុកចិត្តផ្ទាល់ខ្លួន តាមរយះកែវភ្នែកដ៏ស្រស់ស្អាត និងទាក់ទាញ។
៤. កែវភ្នែកប្រកបដោយពន្លឺស្រាលស្រទន់ និងស្រស់ថ្លាជួយលើកកម្ពស់ ដល់ភាសកាយវិការ ក្នុងការទំនាក់ទំនងជាមួយអ្នកដទៃ។
៥. ជាជម្រើសដ៏ទាន់សម័យស័ក្តិសម សម្រាប់នារីជំនាន់ថ្មី ក្នុងការតុបតែងកែវភ្នែក និងសម្រស់ផ្ទៃមុខឱ្យស្រស់ស្អាត។
៦. ធ្វើឱ្យអ្នកមើលទៅប្លែក និងលេចធ្លោនៅក្នុងកម្មវិធីផ្សេងៗដូចជា រាត្រីសមោសរ ពិធីរៀមការ ឬកម្មវិធីជប់លៀង.....។
៧. ជាជម្រើសដ៏ល្អឥតខ្ចោះ សម្រាប់ការលេងស្ទីលប្លែកៗ ដែលធ្វើឱ្យអ្នកត្រូវបានចាត់ទុកថា ជានារីដែលមានមន្តស្នេហ៍

Thursday, January 12, 2012

តិចនិចជ្រើសរើសពណ៌សក់ តាមពណ៌ស្បែក


- ស្បែកសបែបជម្ពូ៖ ពណ៌សក់ដែល ស័ក្តិសមនឹងពណ៌ស្បែក គឺពណ៌ទង់ដែង។ គួរជ្រើសរើសពណ៌ទង់ដែងចាស់ ឬពណ៌ ត្នោតមាស និងពណ៌ទង់ដែងលាយត្នោត រួចបន្ថែមដោយការហាយឡាយថ៍ ពណ៌ខ្ចី ជាងនេះមួយលេខ ដើម្បីជួយឱ្យស្បែក មើលទៅមិនស្លេកពេក។
- ស្បែកសរាងលឿង៖ ស្បែកពណ៌នេះ ធ្វើឱ្យផ្ទៃមុខមើលទៅស្លេកស្លាំង ឬនឿយហត់ មិនស្រស់ថ្លា ទើបគួរជ្រើសលាបសក់ពណ៌ក្រហម ដូចជា ពណ៌ស្វាយលាយក្រហម ត្នោតក្រហមលាយស្វាយ ឬពណ៌ក្រហមចាស់។
- ស្ត្រីស្បែកពីរពណ៌ ឬពណ៌ទឹកឃ្មុំ៖ ស័ក្តិសមចំពោះសក់ពណ៌មាស ដូចជា ពណ៌ទឹកក្រូច ពណ៌ត្នោតមាស ពណ៌ត្នោតខ្ចី ឬពណ៌សាច់ ឬហាយឡាយថ៍ពណ៌ត្នោតខ្ចី ដើម្បីជួយឱ្យផ្ទៃមុខ មើលទៅស្រស់ថ្លាឡើង។
- ស្រ្តីស្បែកពណ៌ប្រផេះ ឬពណ៌ក្រម៉ៅ៖ សមស្របជាមួយសក់ពណ៌ត្នោតចាស់ ពណ៌សូកូឡា និងគួរបន្ថែមមន្តស្នេហ៍ ដោយពណ៌ទង់ដែង រួចហាយឡាយថ៍បណ្ដេញពណ៌តាមលំដាប់ ដើម្បី​ឱ្យពណ៌ស្បែកស្រស់ថ្លា៕

រឿង ភ្នំសុពណ៌កាលី



កាល​ពី​ព្រេង​នាយ​មាន​ក្រពើ​មួយ​ឈ្មោះ “សុពណ៌​កាលី ” មាន​ខ្លួន​ធំ​មហិមា ហើយ​មាន​រឹទ្ធិ​ខ្លាំង​ពូកែ​ណាស់ គ្មាន​ក្រពើ​ណា​មួយ​អាច​ប្រលង​រឹទ្ធិ​ជាមួយ​វា​បាន​ទេ។ សុពណ៏​កាលី​រស់​នៅ​ក្នុង​អន្លង់​មួយ​ឈ្មោះ​អន្លង់​សាលី ក្នុង​ស្រុក​ស្ទឹង​ត្រង់ ខេត្ត​កំពង់​ចាម។ ក្នុង​សម័យ​នោះ នៅ​ឃុំ​មហា​លាភ ស្រុក​កោះ​សូទិន ខេត្ត​កំពង់​ចាម មាន​ក្រពើ​មួយ​ឈ្មោះ នាង​ឪរ៉ៃ អាស្រ័យ​ក្នុង​ទន្លេ​តូច ត្រង់​កំពង់​វត្ដ​មហាលាភ នាង​ឪរ៉ៃ​ជា​ក្រពើ​លោក​សង្ឃ​ចិញ្ចឹម​។ ពេល​លោក​និមន្ដ​ទៅ​បិណ្ឌ​បាត ក្រពើ​តែង​បញ្ជិះ​ចំលង​លោក​ទៅ​ត្រើយ​ម្ខាង។ ដល់​លោក​និមន្ដ​ត្រលប់​មក​វិញ ក្រពើ​នោះ​ក៏​ចំលង​លោក​មក​វិញ​ជា​ធម្មតា។ ក្រពើ​នោះ​មាន​មាឌ​ធំ​ណាស់ ក្បាល​វា​ប្រវែង​ពីរ​ហត្ថ អាច​កាលា​ខ្លួន​ជា​មនុស្ស​ក៏​បាន ជា​ក្រពើ​ក៏​បាន។ មាន​កាល​មួយ​នោះ វា​កាលា​ខ្លួន​ជា​មនុស្ស បានលឺ​មនុស្ស​និយាយ​គ្នា “​ក្រពើ​នាង​ឪរ៉ៃ​ធំ​អ្វី​ប៉ុន​ហ្នឹង ក្រពើ​សុពណ៌​កាលី​នៅ​អន្លង់​សាលី ធំ​ជាង​នេះ​ទៅ​ទៀត”។ ក្រពើ​នាង​ឪរ៉ៃ បាន​លឺ​មនុស្ស​និយាយ​ដូច្នោះ នឹក​តូច​ចិត្ត​ណាស់ តែ​ខំ​នៅ​ស្ងៀម​មិន​មាន​ប្រតិកម្ម​អ្វី​ចំពោះ​មនុស្ស​ឡើយ។ ប៉ុន្ដៃ​ថ្ងៃ​ក្រោយ​មក វា​ក៏​ហែល​ទៅ​តាម​ទន្លេ​តូច​ដែល​​មាន​​ចំងាយ​ច្រើន​គីឡូម៉ែត្រ សំដៅ​​ទៅ​រក​ក្រពើ​សុពណ៌កាលី ដើម្បី​ប្រលង​រឹទ្ធិ​នឹង​គ្នា។ លុះ​ចេញ​ទៅ​ដល់​មាត់​ពាម​ផ្កា​ម្រេច វា​ជួប​នឹង​តាចាស់​យាយ​ចាស់ កំពុង​ចែវ​ទូក​ឆ្លង​ទន្លេ​ធំ។ នា​ឪរ៉ៃ​គិត​ថា បើ​ខ្លួន​វា​នៅ​ជា​ក្រពើ នឹង​សុំ​ដោយ​សារ​តាយាយ​នេះ​ពុំ​បាន​ទេ ព្រោះ​គាត់​ខ្លាច។ ដូច​នេះ​វា​គួរ​និម្មិត​ខ្លួន​ជា​លោក​នេន ទើប​សុំ​ដោយ​សារ​គាត់​បាន។ គិត​ហើយ​វា​ក៏​និមិ្មត​ជា​លោក​នេន ហើយ​សុំ​ដោយ​សារ​ជាមួយ​តាយាយ​បាន​ដូច​បំណង។ លោក​នេន​នោះ​មិន​អោយ​តាចែវ​ទូក​ទេ។
នេន​ប្រាប់​តា “សូម​តា​ទៅ​អង្គុយ​កាន់​ជើង​ចែវ​ខាង​ក្បាល​ទូក ហើយ​ទប់​ខ្លួន​អោយ​នឹង​ចុះ”។​ ថា​ហើយ​លោក​នេន​ក្រពើ​ក៏​ចែវ​ទូក​លឿន​បន្ដិច​ម្ដងៗ​យូរៗ​ទៅ​រឹត​តែ​លឿន​ឡើងៗ ដោយ​សារ​នាង​ឪរ៉ៃ យក​កន្ទុយ​ជួយ​កាយ​ទឹក​ផ្សំ​ផង អស់​ពេល​កន្លះ​ថ្ងៃ​ទើប​ទៅ​ដល់​កន្លែង​របស់​ក្រពើ​សុពណ៌​កាលី។ លោកនេន​ក្រពើ​សួរ​តា​ថា :​ តើ​តា​ឡើង​ត្រើយ​ខាងណា? លោក​តា​ឆ្លើយ​ថា:​​ តា​​ឡើង​ត្រើយ​ខាង​ស្ដាំ​នេះ​ហើយ។ លុះ​ចូល​ទៅ​ដល់​កំពង់​លោក​នេន​ជួយ​អូស​ទូក​តា​យាយ​ឡើង​ផុត​ពី​ទឹក ហើយ​ដាក់​ដល់​ចិញ្ចើម​ច្រាំង ចង​ក្រៀក​ដោយ​ច្រវាក់​ជាប់​នឹង​បង្គោល ព្រោះ​នាង​ឪរ៉ៃ​គិត​ថា នៅ​ពេល​ប្រលង​រឹទ្ធិ​គ្នា​នឹង​មាន​រលក​ខ្លាំង​ពោរ​ឡើង​ដល់​ចិញ្ចើម​ច្រាំង បើ​មិន​ចង​ទូក​អោយ​ជាប់ មុខ​ជា​ទូក​នោះ​អណ្ដែត​ទៅ​បាត់​មិន​ខាន។ ពេល​រៀប​ចំ​រួច​ហើយ នាង​ឪ​រ៉ៃ​សំដែង​រឹទ្ធិ​យ៉ាង​អស្ចារ្យ ដោយ​បញ្ឈរ​ខ្លួន​ផុត​ពី​ទឹក ធ្វើ​អោយ​ផ្អើល​អស់​មនុស្ស​ម្នា​មក​មើល​យ៉ាង​ត្រៀប​ត្រា។ ពេល​ក្រពើ​ទាំងពីរ​ប្រយុទ្ធ​គ្នា រលក​ទឹក​បោក​ហូស​ចិញ្ចើម​ច្រាំង​អស់។ លុះ​ប្រខាំ​គ្នា​យូរៗ​ទៅ ក្រពើ​នាង​ឪរ៉ៃ​មាន​រឹទ្ធិ​ជាង ខាំ​ត្រូវ​ក្រពើ​សុពណ៌​កាលី​ធ្លាយ​ពោះ​ស្លាប់​មួយ​រំពេច ហើយ​ក៏​កើត​ជា​ភ្នំ​មួយ​ហៅ​ថា “ភ្នំ​សុពណ៏​កាលី”​ តាម​ឈ្មោះ​ក្រពើ​នោះ​ដល់​សព្វ​ថ្ងៃ។ បន្ទាប់ពី​ប្រយុទ្ធ​បាន​ជ័យ​ជំនះ​ហើយ ក្រពើ​នាង​ឪរ៉ៃ​ក៏​ត្រលប់​មក​លំនៅ​វិញ។ ក្រោយ​ពី​នោះ​មក ក្រពើ​នាង​តែង​បញ្ជិះ​លោក​នេន​ឆ្លង​ទឹក​រៀង​រាល់​ថ្ងៃ។ មាន​ថ្ងៃ​មួយ​ក្រពើ​នាង​ឪរ៉ៃ ប្រទះ​ក្រពើ​បច្ចា​មិត្ត​ដទៃ​ទៀត ដែល​តាម​មក​បៀត​បៀន។ នាង​ឪរ៉ៃ​គិត​ថា ឥលូវ​នេះ​គួរ​ទុក​លោក​នេន​នៅ​កន្លែង​ណា​វិញ។ បើ​ទុក​លោក​អោយ​គង់​នៅ​លើ​ខ្នង ក្រែង​លោ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​លោក។ គិត​ហើយ នាង​ឪរ៉ៃ​ក៏​លេប​លោក​នេន​ចូល​ទៅ​ក្នុង​ពោះ​ខ្លួន ហើយ​ប្រយុទ្ធ​នឹង​ក្រពើ​បច្ចា​មិត្ត។ ក្រពើ​បច្ចា​មិត្ត​បាន​ប្រយុទ្ធ​ចាញ់​នាង​ឪរ៉ៃ ហើយ​គេច​ខ្លួន​បាត់​ទៅ។ លុះ​ប្រយុទ្ធ​រូច​ហើយ នាង​ឪរ៉ៃ​ក៏​ខ្ជាក់​លោក​នេន​ចេញ​ពី​ពោះ​ខ្លួន​វិញ តែ​លោក​នេន សុគត​ក្នុង​ពោះ​ក្រពើ​បាត់​ទៅ​ហើយ។ ក្រពើ​នាង​ឪរ៉ៃ​កើត​សេចក្ដី​សោក​ស្ដាយ​ខ្លាំង​ណាស់​នៅ​ពេល​ប្រជាជន​កំពុង​ធ្វើ​បុណ្យ​រំលាយ​សព​លោក​នេន នាប​ឪរ៉ៃ​ក៏​វារ​ឡើង​ដេក​លើ​ភ្នក់​ភ្លើង​ដែល​កំពុង​ឆេះ​ពេញ​អំណាច។ ពេល​នោះ​ភ្លើង​ក៏​ឆេះ​ក្រពើ​នាង​ឪរ៉ៃ រហូត​ដល់​បាត់​បង់​ជីវិត នៅ​ពេល​នោះ​ទៅ។

Wednesday, January 4, 2012

ដើមកំណើតប្រាសាទខ្មែរដំបូង

ប្រាសាទខ្មែរ​នៅ​ដើម​សម័យ​សតវត្សរ៍​ទី​១ នៃ​គ្រិស្ដសករាជ បានទទួល​វប្បធម៌​ឥណ្ឌា​ហើយ​ព្រះអាទិទេព​បែប​ព្រាហ្មណ៍​និយម​ទាំង នោះ ត្រូវបាន​គេ​តម្កល់​នៅតាម​អាសនៈ​នៃ​ប្រាសាទបុរាណ​នានា ។ ដូច្នេះ​ជានិច្ចកាល ក្នុង​ប្រវត្តិសាស្ត្រ ជនជាតិខ្មែរ​ក្នុង​ប្រវត្តិសាស្ត្រ ជនជាតិខ្មែរ​ចម្លាក់​តំណាង​ព្រះ​ទេវរូប ឬ​វត្ថុ​សិល្បៈ រមែងតែងតែ​មានការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​វិស័យ​ស្ថាបត្យកម្ម​ប្រាង្គ​ ប្រាសាទតូច​-​ធំ ទាំងឡាយ​យ៉ាង​ប្រាកដ ។ វត្ដ​មាន​ប្រាង្គ​ប្រាសាទខ្មែរ ត្រូវបាន​បញ្ជាក់​តាមរ​យៈ​សិលាចារឹក នា​សម័យ​នគរ​ភ្នំ​នៅ​ចុង​សតវត្សរ៍​ទី​៥ ដូច​ករណី​សិលាចារឹក នៃ​ប្រាសាទ​អ្នកតា​ដំបង​ដែក ស្ថិតនៅ​ខេត្តតាកែវ​ជា​សក្ខីភាព​ស្រាប់ ។​


រូបភាព ១-៣ : សសរ ជើងពាន សសរ ពេជ្រ កំពស់ ២ ម ២៨ និង ឈើ ខេត្ត គាង យ៉ាង ស . វ ទី ៤-៦ សារមន្ទីរ ខេត្ត គាង យ៉ាង កម្ពុជា ក្រោម (Cf. Le Thi Lien, Buddhist & Hindu Art, 2005 )

តាម​សិលាចារឹក​នៃ​ប្រាសាទ​ខាងលើ​បញ្ជាក់ថា មុន​ព្រះបាទ​រុ​ទ្រ​វរ្ម័ន​ចូល​ទិវង្គត ព្រះ​នាង​កុល​ប្រភា​វ​តី​ដែល​ត្រូវជា​ព្រះរាជ​អគ្គ មហេសី​បាន​សាងសង់​ទេវា​ល័យ​សម្រាប់​តម្កល់​ព្រះ​វិស្ណុ​មួយ​ព្រះអង្គ​ដែល​ ធ្វើ​អំពី​មាស​សុទ្ធ​ព្រមទាំង​លំនៅដ្ឋាន​សម្រាប់​សាធារណជន​ថែម​ទៀតផង ។​
​ ​លុះ​ចំណេរ​តរៀងមក ពោលគឺ​ចាប់តាំងពី​ឆ្នាំ​៥១០ នៃ​គ្រិស្ដសករាជ គេ​ឃើញ​មាន​សិលាចារឹក​ចារ​ពី​ព្រះរាជបុត្រ របស់​ព្រះបាទ​កៅ​ណិ្ឌ​ន្យ​ជយ​វរ្ម័ន និង​ព្រះរាជ​នី​កុល​ប្រភា​វ​តី នៅ​ប្រាសាទប្រាំល្វែង​ដែល​សព្វថ្ងៃ​ប្រាសាទ​នេះ ស្ថិតនៅក្នុង​ទឹកដី​កម្ពុជា​ក្រោម ។ រីឯ​ប្រទេស​លាវ​ឯណោះ​វិញ មុននេះ​បន្ដិច ពោលគឺ​នៅ​ពាក់កណ្ដាល​ដល់​ចុង​សតវត្សរ៍​ទី​៥ យើង​ក៏​ដឹង​ហើយ​ថា ព្រះ​ទេវា​និក មហារាជ​ធិ​រាជ បាន​ចារ​សិលាចារឹក​មួយ​នៅ​ទីក្រុង​ស្រេ​ដ្ឋ​បុ​រៈ ដែល​ស្ថិតនៅ​ប្រាសាទ​វត្ត​ភូ ក្នុង​ខេត្ត​ចម្ប៉ា​សាក់​ប្រទេស​លាវ​សព្វថ្ងៃ ។​
​ ​បើតាម​ការសង្កេត​ហេតុការណ៍ ដូច​ពណ៌នា​ខាងលើ​រួចមក​ឃើញថា ក្នុង​ដែនដី​សណ្ដ​កម្ពុជា​ក្រោម និង​នៅ​ខេត្តតាកែវ​ក៏​ដូច​ម្ដុំ ចម្ប៉ា​សាក់ នៅ​ភូមិភាគ​ខាងត្បូង និង​តាម​ជន្ល​ង​ទន្លេ​ចៅ​ប្រា​យ៉ា​មេ​ណា​ម នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន​ដែរ មាន​ភស្តុតាង​សំខាន់បំផុត​ជាច្រើន ស្ដីពី​វត្តមាន​របស់​ប្រាង្គ​ប្រាសាទខ្មែរ ។ ថ្វីបើ​វា​ត្រូវបាន​ខូចខាត​បាត់បង់​ទៅហើយ​ខ្លះ​ក្ដី ប៉ុន្ដែ​ទេវ​ឋាន​ទាំងនោះ ត្រូវបាន​ប្រតិស្ឋាន​ឡើង សម្រាប់​តម្កល់​ចម្លាក់​តំណាង​ទេវរូប គឺជា​ភស្តុតាង​នៃ​ឧត្តមភាព វិស័យ​សីលធម៌​សង្គម​យ៉ាង​ខ្ពង់ខ្ពស់ ក្នុង​អតីតកាល​ដ៏​យូរលង់​ណាស់​មកហើយ ។​
​ ​ជារួម​យើង​អាច​និយាយបានថា ការស្ថាបនា​ប្រាង្គ​ប្រាសាទ​ដូចជា ទេវា​ល័យ និង​ចម្លាក់​ទេវរូប​ជាដើម បាន​ដើរតួ​យ៉ាង​សំខាន់បំផុត ក្នុង​សហគមន៍​ខ្មែរ​នា​សម័យ​នគរ​ភ្នំ ព្រោះថា បូជនីយដ្ឋាន​ទាំងនោះ​ភាគច្រើន​នៅតែ​គ្រឹះ​ជាស​ញ្ញា​កំណត់​ចំណាស់​នៃ​ ខឿនវប្បធម៌​ខ្មែរ​ដោយឡែក ខាង​វិស័យ​សិល្បៈ​ស្ថាបត្យកម្ម​ប្រាង្គ​ប្រាសាទ ដែល​ដោយឡែក​ខាង​វិស័យ​ស្ថាបត្យកម្ម ដែល​បាន​ចាក់​ឫសគល់​យ៉ាងជ្រៅ​នៅក្នុង​សង្គមជាតិ ខ្មែរ​នា​ជំនាន់​នោះ​ជាពិសេស​ប្រពៃណី​ទំនៀមទម្លាប់​តាម​សម័យកាល​ផ្សេងៗ​គ្នា ​ពី​សម័យអង្គរ​ដ៏​មហា​រុងរឿង​រហូតមកដល់​ប​ច្ចុ​ប្បន្ន​ភាព ។​



រូបភាព ១-២( ក - ខ ) : ចម្លាក់ ប្រាសាទ លើ ជ ញ្ចៀ ង សំ រិ ទ្ធិ ស . វ ទី ៤-៦ អង្គរបុរី សារមន្ទីរ ជាតិ ពិ ន្ធុ វិទ្យា ទួលគោក ( ម . ត ១៩៩៥)

​ ​ព្រះ​ចេតិយ​តូច​-​ធំ ធ្វើ​អំពី​ស៊ីម៉ង់ត៍​នៅតាម​វត្ត​អារាម​ខ្មែរ ឬ​តាម​ខេត្ត​នានា​ក៏ដូចជា​សំណង់​វិមានឯករាជ្យ នៅ​ទីក្រុង​ភ្នំពេញ គឺជា​ការកែច្នៃ​ប្រាង្គ​ប្រាសាទបុរាណ​ខ្មែរ​សុទ្ធសាធ​។​ចំណុច​នេះ​ក៏បាន​នាំ ​ឲ្យ​បុរាណ​វិទូ​មើលឃើញថា​ដើមហេតុ​ដែល​នាំ​ឲ្យ​មានការ​កសាង​ស្ថាបត្យកម្ម​ ប្រាង្គ​ប្រាសាទ​ដំបូងបង្អស់​ទាំងនោះ​តាម​លំនាំ​ឥណ្ឌា​គឺ​បណ្ដាលមកពី​ឧ​ត្ត​ ម​គតិ​របស់​អ្នក​សាងសង់​។​សូម​កុំភ្លេចថា​ស្ថាបត្យកម្ម​ខ្មែរ​កើតចេញពី​ មូលដ្ឋាន​សាសនា ហើយ​ប្រកបដោយ​លក្ខណៈ​ពិសិដ្ឋ ។​

​ ​តាមពិតទៅ​បញ្ហា​នេះ មិន​ពិបាក​យល់​ទេ​ដោយហេតុថា ជានិច្ចកាល​វិស័យ​ស្ថាបត្យកម្ម​បុរាណ​រមែង​តែង​ផ្សាភ្ជាប់​ជាមួយ​សាសនា ឬក៏​ទំនៀមទម្លាប់​ប្រជាប្រិយ​បែប​ព្រាហ្មណ៍​និយម ។ ជាងនេះទៅទៀត ការរកឃើញ​នូវ​ចិញ្ចៀន ដែល​លំអ​ដោយ​ក្បាច់ក្បូរ​ជា​រូប​ប្រាសាទតូច ពាក់​នៅលើ​ម្រាមដៃ​រវាង​សតវត្សរ៍​ទី​៣ និង​ទី​៤ នៃ​គ្រិស្ដសករាជ ក៏​ស្ថិតក្នុង​បរិបទ​នេះដែរ ។ កុំភ្លេចថា ប្រាសាទតូចៗ​ទាំងនោះ ពិតជា​តំណាង​ឲ្យ​ទេវ​ឋាន​នៅ​វ្យា​ធ​បុ​រៈ ឬ​ទីក្រុង​អង្គរបុរី​ដែល​សាសនិកជន​បាន​បន់ស្រន់​គោរព​សក្ការៈ ព្រះអាទិទេព​ដ៏​មាន​ម​ហិ​ទ្ធ​រិ​ទ្ធ ។ វត្ថុ​សិល្បៈ​ទាំងនោះ ក៏​ជា​អនុស្សាវរីយ៍​ក៏​មែនពិត តែ​វា​ក៏​ជាវ​ត្ថុ​ការពារ​ខ្លួន​យើង​ផងដែរ ។​
​ ​ប្រវត្តិ​នៃ​ស្ថាបត្យកម្ម​ខ្មែរ​បាន​ផ្ដើមឡើង​នៅ​សម័យ​នគរ​ភ្នំ ឬ​ហ្វូណន (​តាម​ភាសា​ចិន​)​យ៉ាងហោចណាស់​ក៏​ក្នុង​រជ្ជកាល​របស់​ព្រះបាទ ទេវា​និក និង​ព្រះបាទ​រុ​ទ្រ​វរ្ម័ន​ដែរ ។​
​ ​សរុបសេចក្ដី​មក គឺ​ប្រាសាទ​ឥដ្ឋ​តូចៗ​នា​សម័យ​នគរ​ភ្នំ​នេះហើយ ដែល​ត្រូវបាន​ស្ថាបនា​ឡើង សម្រាប់​មូលហេតុ​សាសនា ក្នុង​តំបន់​នៃ​ដែនដី​សណ្ដ​ខាងក្រោម​ដង​ទន្លេមេគង្គ ក៏​ដូច​នៅ​ខាងលើ​ដង​ទន្លេ​នេះ ដែល​ស្ថិតក្រោម​ឥទ្ធិពល​នយោបាយ ឬ​វប្បធម៌​របស់​ចក្រភព​ភ្នំ ដែលជា​ប្រភព​នៃ​ប្រាង្គ​ប្រាសាទ​សម័យ​ចេនឡា​របស់​ជាតិខ្មែរ ។​
​ ​ស្ថាបត្យកម្ម​ខ្មែរ ដែលមាន​កំណើត​ពី​ឥណ្ឌា ពុំមែន​ត្រូវបាន​បង្កើតឡើង នៅ​ចុង​សតវត្សរ៍​ទី​៦ ដើម​សតវត្សរ៍​ទី​៧ នោះទេ ទោះបី​សំណង់​សាសនា​ទាំងនោះ ពុំបាន​នៅ​គង់វង្ស ឬក៏​រក្សាបាន​លក្ខណៈ​ដើម​ក៏ដោយ ។​
​ ដោយមាន​សេចក្ដី​ពិស្ដារ​ដូចខាងលើ ទើប​យើង​អាច​និយាយបានថា វប្បធម៌​អូរ​កែវ និង​អ៊ូ​ថង នៅ​ប្រទេស​យៀកណាម និង​ថៃ ព្រមទាំង​វប្បធម៌​អង្គរបុរី​នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​បែក​ធាង​តែមួយ​នៃ​ វប្បធម៌​នគរ​ភ្នំ​ដែល​ដូនតា​ខ្មែរ​បាន​បន្សល់ទុក​ក្នុងអំឡុង​នៃ​ដើម​សម័យ​ ប្រវត្តិសាស្ត្រ ។​
​ ​អាស្រ័យ​លើ​ហេតុផល​ខាងលើនេះ ទើប​លោក​សម្គាល់ថា ស្ថាបត្យកម្ម​ប្រាង្គ​ប្រាសាទ​ផ្ដិត​ជាប់ នឹង​សិលាចារឹក​ប្រវត្តិសាស្ត្រ​ខ្មែរ គឺជា​ប្រភព​នៃ​អក្សរសាស្ត្រ ។ ដើម្បី​សម្រេច​នូវ​សមិទ្ធផល​សង្គម​សាសនា​ទាំងនេះ បុព្វបុរស​ខ្មែរ​នា​សម័យ​នគរ​ភ្នំ​បាន​និយម​ប្រើប្រាស់​ឥដ្ឋ ថ្ម និង​ឈើ​ក្នុងការ​អនុវត្តន៍​សាងសង់​។​ប៉ុន្ដែ​ប្រាសាទ​ប្រភេទ​ឥដ្ឋ​គួបផ្សំ​ នឹង​គ្រឿង​តុបតែង​ធ្វើ​អំពី​ឈើ​ពុំបាន​ស្ថិតស្ថេរ​គង់វង្ស​រហូត​ដល់​ សព្វថ្ងៃ​ឡើយ ។​
​ ​ចំណុច​សំខាន់បំផុត​មួយទៀត​ត្រូវ​ចងចាំ គឺ​ព្រះរាជា​ខ្មែរ​នា​សម័យបុរាណ​រមែង​តែង​យក​ព្រះទ័យ​ទុកដាក់​ជួប​ឧបត្ថម្ភ​ ពេញ​ព្រះកាយ នូវ​មូលនិធិ​សាសនា​ទាំងនោះ​និង​ជួនកាល​ទ្រង់​ក៏បាន​សាងសង់​ដោយផ្ទាល់​តែម្ដង ​។​នៅក្នុង​សម័យ​នោះ​ប្រទេស​កម្ពុជា​យើង​បាន​ចាក់ឫស​លទ្ធិ​ព្រហ្មញ្ញសាសនា​ យ៉ាង​មាំមួន ហើយ​បានទទួល​ឥទ្ធិពល​ស្ថាបត្យកម្ម មកពី​ប្រទេស​ឥណ្ឌា ជាពិសេស​តំបន់​ក្នុងភូមិ​ភាគខាងត្បូង នៃ​ប្រទេស​នេះ ។ ដូច្នេះហើយ​បានជា​បណ្ដា​ប្រាសាទ​គ្រប់​ប្រភេទ នា​សម័យ​នោះ​សឹង​មាន​ទម្រង់​តែមួយ ដូច​នៅ​ប្រទេស​ឥណ្ឌា ។​
​ ​ទោះជា​មិនសូវ​បាន​ធំ​ខាង​ទំហំ ឬ​បរិមាណ​ក៏​ខាង​ក្បាច់ក្បូរ​រចនា តែ​ប្រាសាទ​ទាំងនោះ ដែល​សុទ្ធតែ​ត្រូវបាន​កសាងឡើង សម្រាប់​ទ្រទ្រង់​វិស័យ​សីលធម៌​សង្គម ក៏មាន​សភាព​ស្រដៀង​នឹង​ប្រាសាទ​នៅ​ឥណ្ឌា​សុទ្ធសាធ​ដែរ ដោយ​មូលហេតុ​ប្រវត្តិសាស្ត្រ ៕

Saturday, December 24, 2011

និមិត្តរូប​ទូក​នៅ​ប្រាសាទ​តា​ណៃ (​ខេត្តសៀមរាប)


​ប្រពៃណី​ប្រើ​ទូក​របស់​ជនជាតិខ្មែរ មាន​ប្រវត្តិ​មុន​សម័យ​ប្រវត្តិសាស្ត្រ ហើយ​សព្វថ្ងៃ​នៅតាម​ដង​ទន្លេ ព្រែក​បឹង​នៅមាន​ការប្រើប្រាស់ ជា​រៀងរាល់ថ្ងៃ ។ លក្ខណៈ​នៃ​ទូក​ដែល​ខ្មែរ​ប្រើប្រាស់​តាមផ្លូវ​ទឹក គឺជា​ទូក​ដែលមាន​ឆ្លាក់​នៅលើ​ជញ្ជាំង​ប្រាង្គ​ប្រាសាទ​សីលា ជាពិសេស​នៅលើ ប្រាសាទបាយ័ន និង​នៅលើ​ណា​ជាង​មួយចំនួន នៅ​ប្រាសាទបុរាណ​នៅ​ខេត្តសៀមរាប​អង្គរ សម្រាប់​ជា​មធ្យោបាយ​ធ្វើដំណើរ ។ តែ​នៅក្នុង ករណីខ្លះ វា​បង្កប់​នូវ​អត្ថន័យ សាសនា​គួរ​ឲ្យ​កត់សម្គាល់ ។​
​ដូចនេះ​បញ្ហា​ដែល​ចោទសួរ​ឡើង ហេតុអ្វី​បានជា​មានការ​ឆ្លាក់​ទូក​ទាំងនេះ​លើ​ហោជាង​ប្រាសាទខ្មែរ​មួយចំនួន ដូច​ករណី​ប្រាសាទ តា​ណៃ ក្នុ​សម័យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ជាដើម ។ តើ​ទិដ្ឋភាព​អ៊ុំ​ទូក​នេះ ពាក់ព័ន្ធ​ទៅនឹង​ប្រវត្តិ​រឿង​អ្វីមួយ ឬក៏​ជា​ទស្សនៈវិជ្ជា​បែប​ពុទ្ធ​និយម ព្រោះ​យើង​បានដឹងហើយថា ព្រះរាជា​អង្គ​នេះ​ប្រា​ព្ធ​ប្រតិបត្តិ លទ្ធិ​ព្រះពុទ្ធសាសនា ដោយ​ចាត់ទុក​សាសនា​នេះ​ជា សាសនា​របស់​រដ្ឋ ។​
​    ​ទាក់ទង​នឹង​ការជ្រើសរើស​ចម្លាក់​ទូក​ខាងលើនេះ ការស្រាវជ្រាវ​ដឹងថា រហូតដល់​សព្វថ្ងៃ ពុទ្ធសាសនិក​ខ្មែរ មានជំនឿថា កាលណា គេ​ពុំទាន់​ដល់​ព្រះ​និព្វាន​ទេ គេ​នៅតែមាន​ទុក្ខភ័យ ។

ទូក សម័យ ទំនើប នៅ វត្ត ខ្មែរ លក្ខណៈ ពុទ្ធិ និយម
​ដើម្បី​ទៅកាន់​សេចក្តីសុខក្សេមក្សាន្ត ឬ​ព្រះ​និព្វាន គេ​ត្រូវការ​នូវ​ទូក​ចម្លង​មួយ ។ ហើយ​ទូក​ចម្លង​នេះ​គ្មានអ្វី​ពី​ព្រះធម៌​ឡើយ ដែល​ព្រះ សម្មាសម្ពុទ្ធ​អង្គ​បាន​បង្ហាត់បង្រៀន ។ ដូច្នោះ​ហើយ​ទើប​គេ​ចាត់ទុកថា ព្រះធម៌ គឺជា​ទូក ឬ​ក្បូន​មួយ​សម្រាប់​ចម្លង​សត្វលោក​ទៅកាន់​ត្រើយ ព្រះ​និព្វាន ។ ពោលគឺ ពី​ភាពអវិជ្ជា​ទៅកាន់​ភាព​វិជ្ជា ភាព​ងងឹត​ទៅកាន់​ភាព​ភ្លឺស្វាង គេ​ត្រូវការ​ទូក​សម្រាប់​ឆ្លងកាត់ ឬ​ចម្លង ។​
​    ​ខាងលើនេះ គឺជា​ទំនៀមទម្លាប់​របស់​ពុទ្ធ​សាសនិក​នា​សម័យអង្គរ ក៏​ដូច​បច្ចុប្បន្នភាព​ដែរ ។ ព្រោះ​គេ​មានជំនឿថា បើកាលណា គេ ប្រតិបត្តិ ព្រះធម៌ គេ​ពិតជា​នឹង​ចាក​ផុតពី​រាល់​បាបកម្ម រាល់​គ្រោះថ្នាក់ ដូចជា ឈឺ​ថ្កាត់ ឬ​សត្រូវ​បៀតបៀន ធ្វើទុក្ខ បុក​ម្នេញ​ជាដើម ។​
​    ​ជារួម​ការដែល​វិចិត្រករ​បាន​ឆ្លាក់​រូប​ទូក​ផ្ទុក​ពុទ្ធសាសនិក នៅតាម​ក្បាច់​ហោជាង ក៏ដោយ​សារ​ពួកគេ បាន​ប្រកាន់ខ្ជាប់​តាម​លក្ខណៈ ប្រពៃណី​ដូនតា​នា​សម័យ​បុ​រេ​អង្គ​រដែរ ៕

រឿងកំប្លែង៖ ពិនិត្យ


បុរស​ពីរ​នាក់​អង្គុយ​​ខាង​ក្រៅ​បន្ទប់​​ពិគ្រោះ​ជំងឺ ។ ​បុរស​ចំណាស់​​ បន្តិច​​មាន​ភាព​ច្រាស​ច្រាល​នៅ​មិន​ស្ងៀម ។ ឃើញ​ដូច្នេះ​​បុរស​អាយុ​តិច​ ជាង​សួរ ៖
-មើល​ទៅ​លោក​បង​ដូច​ជា​ខ្វល់​ខ្វាយ​​សំបើម​ណាស់, លោក​បង​មាន​ជំងឺ​អីធ្ងន់​ធ្ងរ​​មែន​ទេ?
-ខ្ញុំ​មក​​ពិនិត្យ​ឈាម ។
-អូ, អីចឹង​​ទេ​ឬ? បើ​គ្រាន់​​តែ​ពិនិត្យ​ឈាម​ម៉េច​លោក​បង​មាន​ទឹក​មុខ​ភ័យ​ ៗ​អីចឹង? លោក​គ្រូ​ពេទ្យ​ធ្វើ​យ៉ាង​ម៉េច​​ទើប​​ពិនិត្យ​ឈាម​បាន?
-គេ​កាត់​ដៃ​ឱ្យ​ហូរ​ឈាម ហើយ​យក​​ឈាម​នោះ​ទៅ​ពិនិត្យ​។ ខ្ញុំ​នឹក​ឃើញ​​ឈឺ​ ពេល​ត្រូវកាត់​ដៃ​យក​ឈាម ទើប​ចេះ​តែ​ស្រៀវ​ខ្លួន​ហ្នឹង​ណា​ ។
ឮ​ដូច្នេះ​ស្រាប់​តែ​បុរស​អាយុ​តិច​ជាង​ភ័យ​​ស្លាំង​មុខ លូក​ដៃ​ញ័រៗ​ចូល​ហោ ​ប៉ៅ​ខោ​ ក្តោប​អាអូន​តូច​ជាប់ ។ បុរស​អាយុ​ច្រើន​​បើក​ភ្នែក​​ធំៗ​សួរ ៖
-ម៉េច​ហ្នឹង? សុខ​ៗ​ម៉េច​ភ័យ​​អីចឹង?
-ខ្ញុំ​​មក​ពិនិត្យ​ទឹក​​នោម ។ ​តើ​លោក​គ្រូ​ពេទ្យ​​អាច​កាត់​អាអូន​តូច​ ខ្ញុំ​ឱ្យ​ចេញទឹក​នោម​ដើម្បី​យក​ទៅ​ពិនិត្យ​​ដែរ​ទេ, លោក​បង????

Thursday, December 15, 2011

ការប្រើប្រាស់កុំព្យូទ័រ​​ Laptop ​ភ្ជាប់ Wi-Fi អាច​ធ្វើ​ឲ្យ​គុណភាព​មេ​ជីវិត​បុរស​ធ្លាក់​ចុះខ្សោយ


តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ក្នុង​សារព័ត៌មាន​សុខ​ភាព Fertility and Sterility បាន​ឲ្យ​ដឹង​ថា ការ​ប្រើប្រាស់​អ៊ីនធឺណិត​ឥត​ខ្សែ wi-fi ភ្ជាប់​ជាមួយ​កុំព្យូទ័រ​យួរ​ដៃ​ អាច​មាន​ប្រតិកម្ម​ប៉ះ​ពាល់​ដល់​គុណភាព​ទឹក​កាម ឬ​មេ​ជីវិត​បុរស​។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​ប្រទេស​អាហ្សង់ទីន បាន​ធ្វើ​ការ​ពិសោធ​មួយ​ដោយ​យក​ទឹក​កាម​បុរស ​ដែល​មាន​សុខ​ភាព​ល្អ​ចំនួន ២៩ នាក់ មក​ធ្វើ​ការ​ពិសោធ​។
គេ​សង្កេត​ឃើញ​ថា ក្នុង​ចំណោម​បុរស​ដែល​ប្រើ​កុំព្យូទ័រ​យួរ​ដៃ​ភ្ជាប់​ប្រព័ន្ធ អ៊ីនធឺណិត​ឥត​ខ្សែ មាន​២៥​ភាគ​រយ​ប្រឈម​នឹង​បញ្ហា​អចល័ត​នៃ​មេ​ជីវិត​របស់​ខ្លួន គុណភាព​ទឹក​កាម​របស់​ពួក​គេ​បាន​ធ្លាក់​ចុះ​១៤​ភាគរយ។ ម៉្យាង​ទៀត​គេ​ក៏​បាន​ឃើញ​ថា ក្រុម​បុរស​ខាង​លើ​ក៏​រង​ឥទ្ធិពល​នៃ​ការ​បំបែក​ខ្លួន​​ កោសិកា DNA ឬ ការ​ប្រែប្រួល​នៃ​ហ្សែន​ក្នុង​ទឹក​កាម​របស់​ពួក​គេ​ប្រមាណ​៩​ភាគរយ​ផង​ដែរ។
ប្រតិកម្ម​នៃ​ទំនាក់​ទំនង​រវាង​ចរន្ត​នៃ​ប្រព័ន្ធ​អ៊ីនធឺណិត wi-fi ត្រូវ​បាន​ក្រុម​អ្នក​ស្រាវ​ជ្រាវ​អះអាង​ថា អាច​​មាន​ផល​អាក្រក់ និង​អាច​បំផ្លាញ​ដំណើរ​លូត​លាស់​នៃ​មេ​ជីវិត​របស់​បុរស​ទៀត​ផង។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ឲ្យ​ដឹង​ថា​៖ «​ការ​ប្រើប្រាស់​ប្រព័ន្ធ wi-fi ជាមួយ​កុំព្យូទ័រ​យួរ​ដៃ​ អាច​ធ្វើ​ឲ្យ​មាន​​ការ​ថយ​ចុះ​នៃ​ដំណើរ​ការ​មេ​ជីវិត​របស់​បុរស​មែន»។
គួរ​បញ្ជាក់​ថា ការ​សិក្សា​ស្រាវ​ជ្រាវ​កន្លង​មក​បាន​សង្កត់​ធ្ងន់​នូវ​ក្តី​កង្វល់​មួយ​ ទៀត​ដែល​ការ​ដាក់​កុំព្យូទ័រ​យួរ​ដៃ​លើ​ភ្លៅ​អាច​បង្កើន​សីតុណ្ហភាព​ពង​ ស្វាស ធ្វើ​ឲ្យ​ទឹក​កាម​បុរស​ថមថយ​គុណ​ភាព​មេ​ជីវិត។
ដូច្នេះ​លោក​អ្នក​គួរ​តែ​ដាក់​កុំព្យូទ័រ​យួរ​ដៃរ​នៅ​លើ​តុ ឬ​ក៏​ទម្រ​ដែល​មិន​ចម្លង​កម្ដៅ។ ​ប្រសិន​បើ​អាច លោក​អ្នក​គួរ​តែ​ជ្រើសរើស​ប្រើ​កុំព្យូទ័រ​ដែល​ភ្ជាប់​ដោយ​ខ្សែ​អ៊ីនធឺណិត ​វិញ​ប្រសើរ​ជាង​៕
 
I Want to Know Copyright © 2011 Designed by i1 Group