
សម្រាប់ផ្ទះណា ដែលមិនចង់ប្រើថ្នាំបាញ់មូស អាចសាកល្បងច្នៃប្រឌិតឧបករណ៍ ចាប់មូសដោយខ្លួនឯង គឺ៖
- យកសម្លៀកបំពាក់ដែលប្រើហើយ មកដាក់ក្នុងថង់ខ្មៅ ឱ្យមូសធុំក្លិនកាបូនឌីអុកស៊ីដ ដែលភាយចេញពីស្បែកមនុស្ស មកជាប់នៅនឹងសម្លៀកបំពាក់។
- ធ្វើមាត់ថង់ឱ្យមានលក្ខណៈជាបំពង់ ដោយប្រើដបប្លាស្ទិក កាត់គូទចេញ ឬប្រើស្នូលក្រដាសជូតក៏បាន ដោយសារតែមូស ចូលចិត្តហើយនៅទីចង្អៀតៗ ងងឹតៗ។ យកថង់នេះ ទៅដាក់នៅកន្លែងងងឹតៗ នោះមូសនឹងហើយចូលក្នុងថង់ ដោយខ្លួនឯង។
- បន្ទាប់មក ឈានដល់ការកម្ចាត់មូស ដោយចងមាត់ថង់ឱ្យជិត រួចយកទៅហាលថ្ងៃ ១ ទៅ ២ ម៉ោង កម្តៅថ្ងៃ នឹងធ្វើឱ្យមូសងាប់អស់ ហើយអ្នកអាចយកឧបករណ៍ទាំងនោះ មកប្រើសារជាថ្មីបាន៕

0 comments:
Post a Comment